ព្រឹត្តិការណ៍
តៃវ៉ាន់ ប្រាប់ចិន កុំមើលស្រាល ការប្តេជ្ញារបស់ខ្លួន
បរទេស៖ នៅក្នុងវីដេអូមួយ ឆ្លើយតបទៅនឹងការគម្រាមកំហែង ម្តងហើយម្តងទៀតពីប្រទេសចិននោះ ក្រសួងការពារជាតិកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនមិនគួរមើលស្រាល ការប្តេជ្ញាការពារខ្លួនរបស់តៃវ៉ាន់ឡើយ ហើយការគម្រាមកំហែង យោធារបស់ចិន នឹងត្រឹមតែបង្កឲ្យប្រជាជនតៃវ៉ាន់ មានការប្តេជ្ញាតាំងចិត្តកាន់តែខ្លាំងប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃព្រហស្បតិ៍អមដោយ វីដេអូសមយុទ្ធកងកម្លាំងតៃវ៉ាន់ផងនោះ ក្រសួងការពារជាតិរបស់ កោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងតែបង្ហាញ នូវឥរិយាបថដ៏ខ្លាំងក្លា ចំពោះសកម្មភាពដាក់សម្ពាធ យោធាកងទ័ពកុម្មុយនិស្តចិន...