ព្រឹត្តិការណ៍
កងទ័ពអាកាស អាមេរិក ចេញយុទ្ធសាស្ត្រ ការពារអាក់ទិក
បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញយុទ្ធសាស្ត្រថ្មីរបស់ខ្លួន សម្រាប់បត់បែន ទៅនឹងលក្ខខណ្ឌកំពុងតែផ្លាស់ប្តូរ នៅក្នុងតំបន់អាក់ទិក នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ លេខាធិការកងទ័ពអាកាសអាមេរិក លោក Barbara Barrett បាននិយាយដូច្នេះថា “តំបន់អាក់ទិក ស្ថិតនៅក្នុងចំណោមតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ជាមូលដ្ឋានគ្រឹះដែលកងទ័ពអាកាសនិងកងកម្លាំងអវកាសមានការប្រុងប្រយ័ត្ន”។...