ព្រឹត្តិការណ៍
លោកត្រាំ ប្រកាស សងសឹងអ៊ីរ៉ង់ ១០០០ដង បើប្រទេសមួយនេះ ហ៊ានប៉ះពាល់អាមេរិក ក្នុងរូបភាពណាមួយ
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអង្គារនេះបានសរសេរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសប្តេជ្ញាថា រាល់ការវាយប្រហារណាមួយ របស់អ៊ីរ៉ង់នឹងត្រូវឆ្លើយតបវិញ ពីសំណាក់អាមេរិក ជាមួយនឹងទំហំធំជាង ១០០០ ដងជាមិនខាន។ ការប្រកាសធ្ងន់ៗបែបនេះ ត្រូវបានគេមើលឃើញ យ៉ាងច្បាស់ថាធ្វើឡើងនៅ បន្ទាប់ពីមានការចេញផ្សាយ ជាច្រើនអំពីរបាយការណ៍ដែរថា អ៊ីរ៉ង់មានផែនការសងសឹក ចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូល Qasem Soleimani...