កីឡា
Suarez នឹងអង្គុយកៅអីបម្រុងពេញ១រដូវកាល បើមិនចេញពី Barcelona
ខ្សែប្រយុទ្ធ Luis Suarez នឹងអង្គុយកៅអីបម្រុងពេញ១រដូវកាលនេះតែម្ដង ប្រសិនបើរូបគេនៅតែស្រលាញ់និងចង់បន្ដលេងឱ្យក្រុម FC Barcelona រដូវកាលនេះ។ លោក Koeman មិនបានចាត់ទុក Suarez ជាកីឡាករដែលត្រូវប្រើប្រាស់នោះទេ។ នេះមានន័យថារូបគេត្រូវបានអ្នកចាត់ការប្រាប់ឱ្យរកក្លឹបថ្មីលេងហើយ ព្រោះបើនៅក៏មិនអាចលេងបានដដែល។ Juventus ជាក្រុមដែលចង់បានរូបគេជាងគេ ប៉ុន្តែសាមីខ្លួនហាក់ដូចជានៅអាល័យជាមួយក្រុមអ្នកមានបុណ្យណាស់ មិនចង់ចាកចេញទេ ពោលគឺចង់លេងឱ្យអស់កុងត្រាដែលនៅសល់១រដូវកាលទៀតតែម្ដង។ ប្រសិនបើរូបគេចង់នៅទៀត នោះអាចនៅទៀតបាន...