ព្រឹត្តិការណ៍
មកដឹងប្រវត្តិត្រួសៗ នៃសំណង់បេតិកភណ្ឌ ផ្សារណាត់បាត់ដំបង ក្រោយភ្លើងឆេះ
គ្រប់គ្នាសុទ្ធតែសម្តែងការសោកស្តាយចំពោះការឆេះផ្សារណាត់ ប៉ុន្តែតើបងប្អូនដឹងទេថា ផ្សារណាត់នេះ មានប្រវត្តិយ៉ាងម៉េចខ្លះ? ដើម្បីជ្រាបកាន់តែច្បាស់ លោក ម៉ៅ វុត្ថា ថៅកែត្រីសាលម៉ុង និងជាអតីតអ្នកសារព័ត៌មាន ហើយចូលចិត្តអានសៀវភៅប្រវត្តិសាស្ដ្រ និងចែករំលែកចំណេះដឹងតាមបណ្ដាញសង្គម បានរៀបរាប់ពីដំណើរដើមទងប្រវត្តិរបស់ផ្សារណាត់ដូចតទៅ៖ផ្សារណាត់មិនត្រឹមតែជាសំណង់បែបបេតិកភណ្ឌប្រវត្តិសាស្ដ្ររបស់ខេត្តបាត់ដំបងតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាអលង្ការមួយ នៃស្ថាបត្យកម្មបែបឥណ្ឌូចិន។ រចនាបទ និងស្ទីលរបស់សំណង់នេះ គឺមានកំណើតមកពីសាលាវិចិត្រសិល្បៈក្រុងហាណូយ ដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករ អឺណែស ហេប្រាដ (Ernest Hebrard) នៅក្នុងឆ្នាំ...