ព្រឹត្តិការណ៍
កូរ៉េខាងជើងនិយាយថា នឹងមិនអង្គុយនិយាយគ្នា ជាមួយអាមេរិកឡើយ
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងគ្មានបំណងអង្គុយនិយាយគ្នាជាមួយសហរដ្ឋអាមេរិក និងបានជំរុញឲ្យប្រទេសកូរ៉េខាងត្បូងឈប់ធ្វើការជ្រៀតជ្រែក ស្របពេលដែលប្រេសិតអាមេរិកមួយរូបនឹងធ្វើដំណើរទស្សនកិច្ចទីក្រុងសេអ៊ូល ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីឲ្យមានកិច្ចពិភាក្សានុយក្លេអ៊ែថ្មីជាមួយទីក្រុងព្យុងយ៉ាង។ លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការសហរដ្ឋអាមេរិកនៅក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់កូរ៉េខាងត្បូងពីបទបកស្រាយខុស លើសេចក្តីថ្លែងការណ៍ពីមុនមួយ ដែលច្រានចោលពាក្យចចាមអារាមមិនសមហេតុផល ស្តីពីជំនួបកំពូលមួយផ្សេងទៀត រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក...