សេដ្ឋកិច្ច
ចិនក្លាយជាប្រទេស ដែលមានព្រលានយន្តហោះ មានផ្ទៃដី ធំជាងគេនៅលើ ពិភពលោក
ប៉េកាំងៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាហោះហើររបស់ប្រទេស និងជួយសម្រួលដល់ជើងហោះហើរ នៅតាមបណ្តារអាកាសយានដ្ឋាននានាក្នុងប្រទេស រដ្ឋាភិបាលចិនបានចំណាយផ្ទៃដីជាង១លានម៉ែត្រការ៉េ ក្នុងការសាងសង់ព្រលានយន្តហោះលំដាប់យក្សមួយ។ ព្រលានយន្តហោះដែលចំណាយផ្ទៃដីធំជាងគេបង្អស់នេះ មានឈ្មោះថា Beijing Daxing International Airport ដែលចំណាយថវិកាប្រមាណ១១.៤ពាន់លានដុល្លារក្នុងការសាងសង់ និងចំណាយរយៈពេល៥ឆ្នាំតែប៉ុណ្ណោះ។ គ្រាន់តែស្ថានីយ៍ទទួលអ្នកដំណើរចំណាយផ្ទៃដីរហូតដល់ ៧០០,០០០ម៉ែត្រការ៉េ និងរំពឹងថាអាចទទួលអ្នកដំណើរចាប់ពី ១២០លាន ទៅ ២០០លាននាក់ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនដែលទទួលគម្រោងធ្វើប្លង់មេ របស់អាកាសយានដ្ឋានលំដាប់ពិភពលោកនេះគឺជា ក្រុមហ៊ុន...