Event
ម៉ាស៊ីនបោក សម្លៀកបំពាក់ សាមសុង ទ្វារខាងលើ ស៊េរីថ្មី 2020 ស័ក្តិសមបំផុត សម្រាប់មេផ្ទះសម័យថ្មី…!! ស៊ីភ្លើងតិច… សន្សំសំចៃខ្ពស់ និងបោក បានស្អាតបំផុត…
(ភ្នំពេញ) ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០៖ និយាយទៅអ្នកណាដែលមិនចង់ស្រណុកនោះ…? ហត់នឿយនឹងការងារ សំខាន់ៗរាល់ថ្ងៃច្រើនផង… ហើយត្រូវចំណាយពេលវេលារាប់ម៉ោងចុកខ្នង ចុកដៃក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត! ដូច្នេះហើយទើបបាន ជាស្ត្រីមេផ្ទះគ្រប់រូប សម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួសដៃ…ប៉ុន្តែផ្ទុយទៅវិញបើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះ ជីវិតនឹងកាន់តែយ៉ាប់យ៉ឺនហើយ!! ខ្ញុំហ៊ាននិយាយអ៊ីចឹងម៉ង…!! សាកគិតមើលម៉ាស៊ីនបោកសម្លៀកបំពាក់ ធម្មតាខ្លះធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់, ដាច់ឡេវ, ដាច់រូត, យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មាន...