ព្រឹត្តិការណ៍
ចិនចោទ មន្រ្តីជាន់ខ្ពស់ សិទ្ធិមនុស្ស UN ថា បំពានធម្មនុញ្ញUN ក្រោយលើកឡើង រឿងច្បាប់ហុងកុង
បរទេស៖ ច្បាប់របស់ហុងកុងដែលបានស្នើឡើងរបស់ប្រទេសចិន មានវិសាលភាពហាមឃាត់ការប៉ុនប៉ងបំបែកខ្លួន, ការធ្វើវិទ្ធង្សនា, អំពើភេរវកម្មនិងសកម្មភាពណាមួយដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ចិន។ ច្បាប់នេះត្រូវបានជំទាស់ដោយប្រជាជនហុងកុង ដែលយល់ឃើញថាវាជាការរឹតត្បិតសេរីភាពរបស់ពួកគេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បេសកកម្មរបស់ចិននៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់មុននេះដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺលោកស្រី Michelle Bachelet ស្តីពីច្បាប់របស់ហុងកុង “បានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងអធិបតេយ្យភាពនិងកិច្ចការផ្ទៃក្នុងរបស់ចិន” ដែលបានចាត់ទុកពួកគេថាមិនត្រឹមត្រូវ។...