ព្រឹត្តិការណ៍
ការសិក្សាព្រមានថា ទឹកកកសមុទ្រអាក់ទិក អាចបាត់ស្រមោលទំាងស្រុក នៅឆ្នាំ២០៣៥
អង់គ្លេស៖អ្នកសិក្សាបានប្រើឧបករណ៍គំរូអាកាសធាតុបាននិយាយថា ទឹកកកសមុទ្រនៅតំបន់អាក់ទិកអាចនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣៥ ពីព្រោះពន្លឺព្រះអាទិត្យនៅរដូវផ្ការីកបង្កើតបានជាស្រះរលាយ នៅលើផ្ទៃដែលស្រូប យកកម្ដៅនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកសិក្សាបានប្រើឧបករណ៍គំរូអាកាសធាតុដែលបង្កើតឡើងដោយMet Office ដើម្បីស្វែងយល់ពីរបៀបដែលតំបន់អាក់ទិកឆ្លើយតបក្នុងកំឡុងពេលនៃការឡើងកម្តៅ១២៧,០០០ ឆ្នាំមុន។ លទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះត្រូវបានប្រើដើម្បីបង្កើតការព្យាករណ៍នៃអនាគត ហើយបង្ហាញថា វានឹងមិនមានទឹកកកសមុទ្រនៅតំបន់អាក់ទិកក្នុងរយៈពេល១៥ ឆ្នាំខាងមុខ។ ពន្លឺព្រះអាទិត្យខ្លាំងនៅរដូវផ្ការីកបង្កើត ជាអាងទឹកដែលគេស្គាល់ថា ជា “ ស្រះរលាយ” ជួយយកកម្តៅពីព្រះអាទិត្យហើយបន្ទាប់មករួមចំណែកដល់ការឡើងកម្ដៅផែនដី។ ទឹកកកសមុទ្រអាក់ទិកដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោក...