ព្រឹត្តិការណ៍
ស្នែងយក្សទំហំ២៧ អ៊ីញ របស់ពពួកសត្វព្រៃ ដែលផុតពូជរស់នៅអង់គ្លេស អាយុ៥០០០ឆ្នាំ រកឃើញនៅមាត់ទន្លេ Severn
អង់គ្លេស៖ ស្នែងយក្សរបស់ដូនតាសត្វគោ និងក្របីសម័យទំនើប ដែលបានផុតពូជជាង៥០០០ឆ្នាំ ត្រូវបានគេរកឃើញ នាមាត់ទន្លេ Severn ស្ថិតក្នុងស្ថានភាពល្អប្រសើរបំផុត ដោយនឹកស្មានមិនដល់ សម្រាប់អ្នកបុរាណវិទ្យា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សារីរិកធាតុដែលមានទំហំ ២៧ អ៊ីញ ត្រូវបានរកឃើញនៅឆ្នេរសមុទ្រ Sudbrook, Monmouthshire ដោយអ្នកនេសាទ២បងប្អូន។ សត្វព្រៃAurochs របស់ចក្រភពអង់គ្លេស រស់នៅនាសម័យយុគថ្មរំលីង...