ព្រឹត្តិការណ៍
ក្នុងរយៈពេល ២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩ ជិត៩ពាន់នាក់
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មាន មួយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨.៩៥២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនដល់ ៣៩៦.៥៧៥នាក់ ។...