ព្រឹត្តិការណ៍
កូរ៉េខាងជើង កំពុងខ្វះខាតគ្រាប់ ធញ្ញជាតិប្រហែល ៨៦ម៉ឺនតោន ខណៈបារម្ភថា ជំងឺកូវីដ-១៩ នឹងធ្វើឲ្យស្ថានភាព កាន់តែធ្ងន់ធ្ងរ
សេអ៊ូល៖ មន្រ្តីក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេសន្មតថា កំពុងប្រឈមនឹងកង្វះគ្រាប់ ធញ្ញជាតិប្រហែល ៨៦០.០០០ តោនក្នុងឆ្នាំនេះ ចំពេលមានការព្រួយបារម្ភថាជំងឺរាតត្បាត ឆ្លងរាលដាលអាចធ្វើឱ្យ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ។ ការព្យាករណ៍ផ្អែកលើការប៉ាន់ស្មាន មុនរបស់វិទ្យាស្ថានគ្រប់គ្រង ដោយរដ្ឋក្នុងតំបន់ ដែលកូរ៉េខាងជើងផលិតគ្រាប់ ធញ្ញជាតិប្រមាណ ៤,៦៤ លានតោនកាលពីឆ្នាំមុន ដែលទាបជាង ៥.៥...