កីឡា
ក្រសួងការពារជាតិគ្រងតំណែងជើងឯក ខណៈក្រសួងសេដ្ឋកិច្ចទទួលជើងឯករង នៃការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិឆ្នាំ២០២៤
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិគ្រងតំណែងជើងឯក ខណៈក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រងតំណែងជើងឯករងនៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ការប្រកួតរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ “RUPP”) ។ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ហនុមាន (ខេត្តកណ្តាល) ជាប់ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ រស្មីព្រះអាទិ្យ ជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ៥...