ព្រឹត្តិការណ៍
ចិនតែងតាំង មនុស្ស បក្សឲ្យត្រួតពិនិត្យ មើលច្បាប់សន្តិសុខថ្មី
បរទេស៖មន្ត្រីរដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់អះអាងនៅពេលថ្មីៗនេះថា ទើបបានតែងតាំងមន្ត្រីបក្សមួយរូប គឺលោក Zheng Yanxiong ឲ្យដឹងនាំទីភ្នាក់ងារសន្តិសុខថ្មីរបស់ខ្លួន និងអនុវត្តច្បាប់សន្តិសុខជាតិ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Zheng Yanxiong គឺមានកិត្តិស័ព្ទល្បីល្បាញនៅក្នុងប្រទេសចិន សម្រាប់តួនាទីរបស់លោក ក្នុងកិច្ចចរចាដោះស្រាយជាមួយអ្នកតវ៉ាជុំវិញជម្លោះដីធ្លី...