ព្រឹត្តិការណ៍
មន្ទីរបញ្ចកោណ រិះគន់ សមយុទ្ធយោធាចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះប្រទេសចិនដែលប្រារព្ធធ្វើសមយុទ្ធយោធា នៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើបែបនេះ នឹងធ្វើឲ្យស្ថានភាពបាត់បង់ស្ថិរភាព នៅដែនទឹកមានជម្លោះនេះបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ អាមេរិកនេះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការធ្វើសមយុទ្ធនៅទីកន្លែងមានជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺគ្មានអំណោយផលល្អ ដល់កិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយភាពតានតឹង និងការរក្សាស្ថិរភាពនោះទេ”។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...