ព្រឹត្តិការណ៍
ការស្ទង់មតិ៖ ៧០% មើលឃើញសម្ព័ន្ធភាព សន្តិសុខរវាងជប៉ុន និងអាមេរិក ស្ថិតក្នុងចំណុចវិជ្ជមាន
តូក្យូ៖ ការស្ទង់មតិថ្មីៗ នេះដែលចេញផ្សាយ ដោយក្រសួងការបរទេស បានបង្ហាញថា ប្រជាជនជប៉ុនជិត ៧០ ភាគរយបានផ្តល់តម្លៃ ដល់ទំនាក់ទំនង ទ្វេភាគីដែលប្រទេសជប៉ុន រក្សាជាមួយសហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់មតិ តាមទូរស័ព្ទដែលធ្វើឡើង នៅថ្ងៃទី១៣-១៥ ខែមីនា ពាក់ព័ន្ធនឹងអ្នកឆ្លើយសំណួរចំនួន ១០០០ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ៦៨,៩ ភាគរយបាននិយាយថាពួកគេពេញចិត្ត...