កីឡា
Xavi បញ្ជាក់ ចុងក្រោយថា បានត្រៀមខ្លួន រួចរាល់ ដើម្បីក្លាយជា គ្រូបង្វឹក Barcelona
ក្នុងការឆ្លើយតបមួយចុងក្រោយទៅកាន់ ក្រុមអ្នកកាសែតលោក Xavi អតីតកីឡាករឆ្នើមរបស់ក្លឹប Barcelona បានធ្វើការអះអាង សាជាថ្មីថាលោកមិនត្រឡប់ទៅ Camp Nou វិញឡើយលុះត្រាណាតែលោកអាចមាន សិទ្ធសម្រេចចិត្តពេញលេញក្នុងនាមជាគ្រូបង្វឹក។ លោក Xavi បានបន្តទៀតថា ទាំងខ្លួនលោកផ្ទាល់ និងក្រុមការងារគ្រូបង្វឹករបស់លោកទាំងអស់គឺបានត្រៀមខ្លួនយ៉ាងល្អនិងរួចរាល់ហើយដើម្បី ទៅធ្វើការងារជាគ្រូបង្គោលរបស់ Barcelona នៅចំពេលដែលក្លឹបហាក់ដូចជាធ្លាក់ទំរង់ លេងបន្តិចក្នុងការប្រជែងពានរង្វាន់ La Liga...