ប្លែកៗ
ស៊ុតសត្វល្មូនយក្សរកឃើញ នៅអង់តាក់ទិក ជាសត្វសមុទ្រមានប្រវែង៧ម៉ែត្រកាលពី ៦៦លានឆ្នាំមុន
Texas ៖ការសិក្សាថ្មីមួយបានបង្ហាញថា ពងសត្វល្មូនដ៏ធំបំផុតមួយក្បាលរបស់ពិភពលោកដែលបានក្រាបពង ដោយសត្វចម្លែកសមុទ្រនាសម័យបុរេប្រវត្តិកាលពី ៦៦ លានឆ្នាំមុនត្រូវបានរកឃើញនៅអង់តាក់ទិកមានសម្បកទន់ដូចជាស៊ុតអណ្តើក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកភូគព្ភវិទូមកពីសាកលវិទ្យាល័យ Texas ជឿថា ស៊ុតនេះមានទំហំ ១១ អ៊ីញត្រូវបានពងដោយសត្វចម្លែកមួយក្បាលដែលមានទំហំប៉ុនដាយណូស័រដ៏ធំមួយ ប៉ុន្តែសម្បកនេះមិនដូចស៊ុតដាយណូស័រដែលគេស្គាល់នោះទេ។ ស៊ុតមានសម្បកទន់ៗដូចសត្វបង្គួយសមុទ្របុរាណត្រូវបានគេស្គាល់ថា ជា mosasau ហើយវាមានទំហំតូចជាងស៊ុតបក្សីដំរីដែលផុតពូជ គឺសត្វMadagascan ។ ដុំថ្មីដែលជាប់ពងត្រូវបានគេរកឃើញក៏មានគ្រោងឆ្អឹងរបស់សត្វmosasaurs និងសត្វសមុទ្រនាសម័យបុរេប្រវត្តិហៅថា...