បច្ចេកវិទ្យា
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១លាននាក់ហើយ ខណៈអ្នកស្លាប់ជាង៥៧.០០០នាក់
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ទិន្នន័យចុងកក្រោយបានបង្ហាញឲ្យដឹងថា ពលរដ្ឋជាង១លាននាក់ នៅសហរដ្ឋអាមេរិក បានឆ្លងជំងឺកូវីដ១៩ ជាមួយគ្នានេះដែរ ចំនួននៃអ្នកស្លាប់បានកើនឡើងជាង៥៧.០០០នាក់ គិតត្រឹមថ្ងៃអង្គារ ។ សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩របស់សហរដ្ឋអាមេរិក បានកើនឡើងលើសពី១លាននាក់ គិតត្រឹមរសៀលថ្ងៃអង្គារ ពោលគឺបានកើនឡើងដល់១.០០២,៤៩៨នាក់...