ព្រឹត្តិការណ៍
ការសិក្សា៖ភ្លុយតូមាន មហាសមុទ្រដ៏ធំមួយ នៅពីក្រោម សម្បកកកអស់ រយៈពេល៤,៥ កោដិឆ្នាំនិង អាចបង្កផលប៉ះពាល់ ដល់មនុស្សក្រៅភព
ណាសា៖ការសិក្សាមួយបានរកឃើញថា ភពភ្លុយតូភ្ជាប់មហាសមុទ្រដ៏ធំល្វឹងល្វើយនៅពីក្រោមសម្បកទឹកកករបស់វាដែលមាននៅទីនោះអស់រយៈពេល ៤,៥ពាន់លានឆ្នាំ ៥០០ លានឆ្នាំមុន ពោលគឺ៥០០លានឆ្នាំយូរជាងសមុទ្រនៅលើផែនដីទៅទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ភពភ្លុយតូត្រូវបានគេស្គាល់នៅថ្ងៃនេះថា ជាគ្រាប់បាល់ទឹកកក និងដុំថ្មព័ទ្ធជុំវិញព្រះអាទិត្យនៅចម្ងាយ ៣.៧ ពាន់លានម៉ាយល៍។ ប៉ុន្តែការសិក្សាថ្មីមួយបាន បង្ហាញថា វាអាចក្តៅនៅពេលបង្កើតដំបូងដែលធ្វើឲ្យឲ្យទឹករាវ បង្កើតនៅលើផ្ទៃរបស់វា ហើយអាចផ្តល់លក្ខខណ្ឌចាំបាច់ សម្រាប់ទ្រទ្រង់ជីវិតមនុស្សក្រៅភព។ ការខុសគ្នាពីទស្សនៈបែបប្រពៃណី ដែលវាមានដើមកំណើតជាគ្រាប់បាល់ទឹកកក និងថ្មរលាយបន្តិចម្តង ៗ...