ព្រឹត្តិការណ៍
ដោយសារកូវីដ១៩ បុរសមានបំផុត នៅសិង្ហបុរីរកចំណូល បាន១ពាន់ប៊ីលានដុល្លារ ក្នុងមួយខែ
បរទេស ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលបុរស ជាកំពូលមនុស្សមានទ្រព្យ សម្បតិ្តច្រើនបំផុត របស់ប្រទេសសិង្ហបុរីលោកLi Xitingនៅក្នុងឆ្នាំនេះ បានកើនទ្រព្យសម្បត្តិរបស់ខ្លួនបន្ថែម ៤,៣ពាន់ប៊ីលានដុល្លារ ដែលមានន័យទ្រព្យសម្បត្តិ សរុបរហូតទៅដល់១៣,៥ពាន់ប៊ីលានដុល្លារ នេះបើយោងតាមThe Bloombergចេញផ្សាយនៅថ្ងៃសុក្រនេះ។ លោកXitingជាស្ថាបនិក នៃក្រុមផលិតឧបករណ៍បរិក្ខារពេទ្យដ៏ធំបំផុត ក្នុងប្រទេសហើយការកើនឡើង នៃទ្រព្យសម្បត្តិដែលមានចំនួនប្រហែលជា ១ពាន់ប៊ីលានដុល្លារ ក្នុងមួយខែបែបនេះគឺដោយសារតែការកើនឡើង នៃតម្រូវការឧបករណ៍ជំនួយផ្លូវដង្ហើម ក្នុងអំឡូងពេលដែលកូវីដ១៩ កំពុងវាយប្រហារ។...