ព្រឹត្តិការណ៍
បិសាចសមុទ្រទឹកជ្រៅ៖ សត្វមឹកយក្ស មានប្រវែងជាង៤ម៉ែត្រ ដេកងាប់យ៉ាងស្អាត នៅលើឆ្នេរសមុទ្រ នៅអាហ្វ្រិកខាងត្បូង
អាហ្វ្រិកខាងត្បូង៖ អ្នកធ្វើដំណើរតាមឆ្នេរខ្សាច់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញ មឹកយក្សសមុទ្រដ៏កម្រមួយក្បាល ដែលមានប្រវែងប្រហែល ៤,៣០មែត្រ ដេកងាប់នៅលើច្រាំង នៃឆ្នេរសមុទ្រ Britannia ក្នុងប្រទេសអាហ្វ្រិកខាងត្បូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបភាពសត្វសមុទ្រទឹកជ្រៅៗ ត្រូវបានសាក្សីផ្ទាល់ភ្នែក ដែលបង្ហាញពីទំហំ នៃបិសាចសមុទ្រ ប្រហែលជា៤៤០ ផោន។ មឹកយក្សពិបាកនឹងឃើញវាណាស់ ដោយមិនត្រូវបានក្រុមអ្នកស្រាវជ្រាវ ថតរូបកាលពីមុនឆ្នាំ២០០២...