កីឡា
លោក Bach ប្រធាន IOC និយាយថា កីឡាលើកទម្ងន់ អាចធ្វើឲ្យបាត់បង់ ឳកាលសម្រាប់កីឡាអូឡាំពិក
ATHENS ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ បាននិយាយថា កីឡាលើកទម្ងន់អាច នឹងបាត់បង់កន្លែងរបស់ខ្លួន នៅក្នុងកីឡាអូឡាំពិក នាពេលអនាគត ប្រសិនបើការស៊ើបអង្កេតកំពុង បន្តលើសហព័ន្ធកីឡាអន្តរជាតិ (IWF) បង្ហាញពីអំពើពុករលួយ កាន់តែច្រើន។ របាយការណ៍ឯករាជ្យ កាលពីសប្តាហ៍មុនបាននិយាយថា IWF ត្រូវបានញាំញីដោយអំពើពុករលួយ រាប់សិបឆ្នាំដែលរៀបចំឡើង ដោយអតីតប្រធាន ដែលជាអ្នកមានអំណាច លោក...