ព្រឹត្តិការណ៍
សាជាថ្មីអាមេរិកសន្យា ដកទ័ពបន្ថែមពីអ៊ីរ៉ាក់ ហើយបញ្ជាក់ថា គ្មានបំណង ចង់តាំងមូលដ្ឋានអចិន្ត្រៃយ៍ឡើយ
បាដាដ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែមិថុនានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការប្រកាសសន្យាម្តងទៀតថា ខ្លួននឹងបន្តធ្វើការកាត់បន្ថយ កងកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ិរ៉ាក់ ហើយខ្លួនមិនដែលមានផែនការ ក្នុងការដាក់ទីតាំងនៅប្រទេសនេះ ជារៀងរហូតឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រវាងភាគីអាមេរិក និងអ៊ីរ៉ាក់បានបញ្ជាក់បន្ថែមទៀតថា ក្រុមគណប្រតិភូនៃប្រទេសអ៊ីរ៉ាក់ ដែលដឹកនាំដោយ លោកអនុរដ្ឋមន្ត្រីការបរទេស Abdul Karim...