ព្រឹត្តិការណ៍
ក្រុងប៊ុមបៃ របស់ប្រទេសឥណ្ឌា ត្រៀមខ្លួនទទួល សញ្ញាប្រុងប្រយ័ត្នចំពោះ គ្រោះទឹកជំនន់ ខណៈរដូវវស្សាឈានចូល មកដល់
ប៊ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ក្រុងប៊ុមបៃ នឹងទទួលបានសញ្ញានៃការប្រាប់អំពីគ្រោះទឹកជំនន់ដែលនឹងកើតឡើង ដែលប្រព័ន្ធបន្លឺសំឡេងនឹងបង្ហាញឲ្យដឹងសម្រាប់ទីក្រុងនៅក្នុង ឆ្នាំនេះ ដែលរដូវវស្សាឈានចូលមកដល់ ។ ក្រុមបង្កើតសញ្ញាបន្លឺសំឡេងរបស់ក្រសួងវិទ្យាសាស្ត្រដែនដីរបស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធនេះ នឹងប្រាប់ដំណឹងជាផ្លូវការនៅរសៀលថ្ងៃសុក្រនេះ ដែលបានផ្តល់នូវការផ្តិតយករូបភាពអំពីទិដ្ឋភាពនៃតំបន់ទីក្រុង និងធ្វើការព្យាករណ៍នៅក្នុងតំបន់ជាច្រើន ដែលអាចរងគ្រោះដោយទឹកជំនន់ ។ រដ្ឋធានីប៊ុមបៃដែលជាទីក្រុងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា ត្រូវបានកសាងឡើងដោយឡោមព័ទ្ធទៅដោយប្រជុំកោះចំនួន៧ និងឥឡូវនេះ...