ព្រឹត្តិការណ៍
មេរោគCOVID-19 មិនមែនជាកត្តាតែមួយគត់ ដែលបង្កភាព ចលាចល ទីផ្សារឡើយ
ចិន៖ទីផ្សារហិរញ្ញវត្ថុសកលជា ពិសេស នៅអឺរ៉ុប និងសហរដ្ឋអាមេរិកបាន ឆ្លងកាត់ភាពវឹកវរ ទោះបីជាមេរោគឆ្លង COVID-១៩ គឺជាអ្នកបង្កឲ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុ នៅតាមបណ្តាលប្រទេសមួយចំនួនក៏ដោយ យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ មានមូលហេតុ៣យ៉ាងដែលធ្វើឲ្យមាន ចលាចលដោយមូលហេតុទីមួយ គឺការផ្ទុះឡើងនៃមេរោគឆ្លង កូរ៉ូណា។ ទី២គឺការធ្លាក់ថ្លៃប្រេងដែល កើតឡើង បន្ទាប់ពីការដួល រលំនៃការចរចារវាងប្រទេសនានានៅមជ្ឈឹមបូព៌ា និងប្រទេសរុស្ស៊ី។ តម្លៃប្រេងទាបមានទំនោរ បន្ថយសម្ពាធលើអត្រាអតិផរណាក៏ដូចជា...