កីឡា
ថ្ងៃពុធនេះ Champion League នឹងត្រូវបានសម្រេចចិត្ត ជាចុងក្រោយបន្ត ឬពន្យាពេលបន្តទៀត
UEFA ត្រូវបានគេជឿជាក់ថា នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅថ្ងៃពុធស្អែកនេះដើម្បីសម្រេចចិត្តថា តើព្រឹត្តិការណ៍ Champion League ដែលស្ថិតដល់វគ្គ ៨ក្រុមចុងក្រោយនោះ នឹងត្រូវប្តូរកាលវិភាគ ឬលប់ចោលហើយកិច្ចប្រជុំនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលប្រធានគណកម្មការបានប្រកាសថា វានឹងអាចត្រូវបានលប់ចោលជាផ្លូវការតែម្តង។ កូរ៉ូណាកំពុងបន្តរាតត្បាត នៅក្នុងគ្រប់តំបន់ទាំងអស់ ក្នុងតំបន់អ៊ឺរ៉ុបហើយបានធ្វើឲ្យលីក ក្នុងស្រុកជាច្រើនត្រូវបានពន្យាពេល និងកំពុងពិចារណាលប់ចោល រដូវកាលផងដែរ ដោយជឿជាក់ថា...