ផ្សេងៗ
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុក ២០០ នាក់អំពីសុវត្ថិភាពលើដងផ្លូវ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab រួមជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសហការគ្នាក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុកក្នុងរាជធានីភ្នំពេញចំនួន ២០០ នាក់ស្តីពីការបើកបរប្រកបដោយសុវត្ថិភាពដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងការទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង។ ក្នុងសិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ អ្នកបើកបរតុកតុកទទួលបានការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអាកប្បកិរិយាបើកបរប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរតុកតុកអំពីសុវត្ថិភាពចរាចរណ៍ និងការអនុវត្តការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កញ្ញា អ៊ីវ ធួនលក្ខិណា ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ បានគាំទ្រកម្មវិធី និងបានចែករំលែកអំពីអាកប្បកិរិយាសុវត្ថិភាពចរាចរណ៍ដោយលោកបានអត្ថាធិប្បាយក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «អនុលោមតាមបទប្បញ្ញត្តិផ្លូវគោក និងអាកប្បកិរិយាសុវត្ថិភាពក្នុងចំណោមអ្នកបើកបរគឺជាកត្តាសំខាន់សម្រាប់ការបង្កើនសុវត្ថិភាពចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍អាចត្រូវបានបញ្ចៀស និងទប់ស្កាត់ដោយឥរិយាបថត្រឹមត្រូវ។ យើងសូមកោតសរសើរចំពោះការងាររបស់ក្រុមហ៊ុន ហ៊ិននីគែន...