ព្រឹត្តិការណ៍
រដ្ឋាភិបាល អាហ្វហ្គានីស្ថាន នឹងដោះលែង អ្នកទោសតាលីបង់ ៩០០នាក់
បរទេស៖រដ្ឋាភិបាលអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងដោះលែងអ្នកទោសតាលីបង់ជាង៩០០នាក់ ហើយនោះជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ ជាមួយក្រុមពួកសកម្មប្រយុទ្ធ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន រហូតមកទល់ពេលនេះ បានដោះលែងអ្នកទោសចំនួន១.១០០នាក់ក្នុងក្រុមតូចៗ ប៉ុន្តែផែនការដោះលែងអ្នកទោស៩០០នាក់នេះ គឺត្រូវធ្វើឡើងក្នុងពេលតែម្តង។ ចំណែកពួកតាលីបង់ បានសម្តែងការស្វាគមន៍ចំពោះការដោះលែងអ្នកទោសបន្ថែមនេះ និងបានសន្យាថា នឹងធ្វើដូចគ្នាចំពោះទ័ពរដ្ឋាភិបាល...