បច្ចេកវិទ្យា
ក្រុមហ៊ុន ផលិតរ៉ូបូត នៅចិន មើលឃើញតម្រូវការ កើនឡើង ចំពេលមានវីរុសថ្មី
ប៉េកាំង៖ស្របពេលដែលឧស្សាហកម្មដទៃទៀត កំពុងតស៊ូ លោក Liu Zhiyong និយាយថា ការផ្ទុះវីរុសថ្មីនៅប្រទេសចិនកំពុង ជំរុញតម្រូវការមនុស្សយន្ត លឿងត្រឹមជង្គង់ខ្ពស់របស់លោកក្នុងការចែកចាយគ្រឿងទេស និងផ្សារល្បាត ដែលស្វែងរកអ្នកដើរផ្សារដែល មិនបានពាក់របាំងមុខយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Liu នាយកប្រតិបត្តិនៃក្រុមហ៊ុន ZhenRobotics Corp., ស្ថិតក្នុងចំណោមសហគ្រិនរាប់លាននាក់ដែលកំពុងវិលត្រឡប់ មករកការងារវិញជាបណ្តើរៗ បន្ទាប់ពីប្រទេសចិនបានប្រកាសពីជ័យជម្នះលើមេរោគឆ្លង ដែលបិទសេដ្ឋកិច្ចធំលំដាប់ទី...