ព្រឹត្តិការណ៍
កូរ៉េខាងជើង ប្រឆាំង នឹងការអះអាងកម្មសិទ្ធិ របស់ជប៉ុន ជុំវិញដែនកោះ មានជម្លោះ
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការប្រឆាំងតវ៉ាចំពោះការអះអាងកម្មសិទ្ធិរបស់ជប៉ុន ចំពោះកោះដុកដូដែលមានជម្លោះ នៅថ្ងៃអង្គារនេះ ក្រោយបានកោះអញ្ជើញមន្ត្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប ឲ្យទៅក្រសួងការបរទេស។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍ថា លោក គីម ជុនហាន ជាប្រធានទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក នៅក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញនូវក្តីសោកស្តាយជាខ្លាំង នៅក្នុងអំឡុងជំនួបមួយ ជាមួយលោក Hirohisa Soma ជាមន្ត្រីការទូតជប៉ុនប្រចាំនៅទីក្រុងសេអ៊ូល។ ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេស...