សេដ្ឋកិច្ច
ប្រាក់ចំណេញ របស់ក្រុមហ៊ុន Toyota ធ្លាក់ចុះដោយសារ ការផ្ទុះវីរុសថ្មី ប៉ុន្តែរំពឹងថា នឹងមានការ ស្តារឡើងវិញ
តូក្យូ៖ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍ថា ការធ្លាក់ចុះប្រាក់ចំណេញនៅត្រីមាសទី៤ឆ្នាំសារពើពន្ធ ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតពិភពលោកបានកាត់បន្ថយការលក់រថយន្ត និងបញ្ឈប់ការផលិតនៅរោងចក្ររថយន្តរបស់ខ្លួនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេ របស់ប្រទេសជប៉ុនបានទទួលប្រាក់ចំណេញសុទ្ធចំនួន ៦៣,១ ពាន់លានយ៉េន (៥៩០ លានដុល្លារ) សម្រាប់ត្រីមាសនេះបានបញ្ចប់ នៅក្នុងខែមីនាបានធ្លាក់ចុះ៨៦ភាគរយពី ៤៥៩,៥ ពាន់លានយ៉េន សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការលក់ប្រចាំត្រីមាសបានធ្លាក់ចុះ...