បច្ចេកវិទ្យា
កូរ៉េខាងជេីង ទំនងជាត្រៀមខ្លួន សម្រាប់ ការសាកល្បង មីស៊ីល ICBM ទំនេីបជាងមុន
សេអ៊ូល៖ ការធ្វើតេស្តម៉ាស៊ីននាពេលថ្មីៗ របស់កូរ៉េខាងជើង បានបង្ហាញថារបបនេះប្រហែលជាត្រៀមរួចជាស្រេចក្នុងការសាកល្បងមីស៊ីល ផ្លោងអន្តរទ្វីប ICBM ដែលទំនើបជាងមុនដែលអាចបង្កការគំរាមកំហែងកាន់តែខ្លាំង ដល់សហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ Terrence O’Shaughnessy មេបញ្ជាការនៃបញ្ជា ការដ្ឋានភាគខាងជើងអាមេរិក និងបញ្ជាការការពារអាកាស អាមេរិកខាងជើង បានផ្តល់ការវាយ តម្លៃជាសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅ អនុគណៈកម្មាធិការអនុសេវាប្រដាប់ អាវុធសភានៅមុនពេលបើកសវនាការលើអាទិភាព ឆ្នាំសារពើពន្ធ ២០២១ សម្រាប់ការការពារមីស៊ីល...