ព្រឹត្តិការណ៍
អាមេរិក បន្ដស្វែងរក កិច្ចព្រមព្រៀង ចែករំលែកចំណាយ យោធាជាមួយ កូរ៉េខាងត្បូង
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែបន្តស្វែងរកកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ ជាមួយប្រទេសកូរ៉េខាងត្បូង ខណៈដែលគ្មានភាគីណាមួយចង់ឃើញសម្ព័ន្ធភាពនេះបានធ្លាក់ចុះនោះទេ។ លោក Clarke Cooper ឧបការីរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយយោធា បាននិយាយថាការប្រាស្រ័យទាក់ទង មិនដែលបានឈប់នោះទេ រវាងភាគីពាក់ព័ន្ធឡើយរួមមាន ប្រធានាធិបតីនៃប្រទេសទាំងពីរ អ្នកការទូតកំពូល និងអ្នកចរចាកំពូល ៗ ។ ការអត្ថាធិប្បាយរបស់លោក គឺផ្ទុយពីការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់...