Event
ក្តីប្រាថ្នា ចង់ក្លាយជា វេជ្ជបណ្ឌិតមានសង្ឃឹមហើយ ក្រោយឈ្នះទឹកប្រាក់៥០លានរៀលពីស្រាបៀរ កម្ពុជា
និស្សិតពេទ្យមួយរូប លោក សម រដ្ឋា ដែលក្រៅពីត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សាលើជំនាញវេជ្ជសាស្រ្តរបស់ខ្លួន ក៏ត្រូវស្វះស្វែងរកធនធានថវិកា សម្រាប់ចាយវាយ ដើម្បីសម្រេចបំណងប្រាថ្នាចង់បញ្ចប់ការសិក្សាមួយនេះ។ ឥឡូវនេះ កង្វល់អំពីហិរញ្ញវត្ថុត្រូវបានផាត់ចោល ក្រោយត្រូវរង្វាន់៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។ លោក រដ្ឋា ថា «ខ្ញុំទិញស្រាបៀរ កម្ពុជា ត្រឹម៧កំប៉ុង មកហូប ជាមួយប្អូនខ្ញុំពីរនាក់...