សេដ្ឋកិច្ច
ជប៉ុនអាចនឹងខាតបង់ចំណូល ពីទេសចរណ៍ជាទឹកប្រាក់ ១,៣ ពាន់លានដុល្លារ ដោយសារតែការផ្ទុះវីរុសថ្មី
តូក្យូ៖ យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារ សហរដ្ឋអាមេរិកមួយបានឲ្យដឹងថា ប្រទេសជប៉ុនអាចបាត់បង់ចំណូលទេសចរណ៍ ជាទឹកប្រាក់ចំនួន ១,២៩ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមករាដល់ខែមីនា ដោយសារតែការរឹតត្បិតជើងហោះហើរអន្តរជាតិ បណ្តាលមកពីការផ្ទុះឡើងនៃវីរុសថ្មីនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ហៅកាត់ថា (ICAO) បានសន្មតថា ការថយចុះនៃចំនួនអ្នកធ្វើដំណើរតាមអាកាសចិន ដោយទីក្រុងវ៉ូហាន់ភាគកណ្តាលប្រទេសចិន ស្ថិតនៅចំកណ្តាលនៃការផ្ទុះជំងឺនេះ ។ ប្រទេសជប៉ុនតាមពីក្រោយដោយប្រទេសថៃចំនួន ១,១៥ ពាន់លានដុល្លារ...