បច្ចេកវិទ្យា
អណ្តូងបុរាណរបស់Pompeii នៅតែដំណើរការល្អម្តងទៀតដើម្បីជួយ ឲ្យទឹកភ្លៀងហូរចូលក្នុង សមុទ្រដូចកាល ២,៣០០ឆ្នាំ បន្ទាប់ពីពួកគេ សាងសង់រួច
អ៊ីតាលី៖ប្រព័ន្ធបង្ហូរទឹកបុរាណរបស់Pompeii ស្ថិតក្នុងស្ថានភាពល្អប្រសើរដូចមុន ដូច្នេះវាត្រូវបានគេដាក់ឲ្យដំណើរការជាថ្មី បើទោះបីជាត្រូវបានសាងសង់ជិត២,៣០០ ឆ្នាំមុនក៏ដោយបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្លូវរូងក្រោមដីប្រវែង៤៥៧ ម៉ែត្រស្ថិតនៅក្រោមអាគារល្បីៗមួយចំនួនរបស់ទីក្រុងនៃប្រទេសអ៊ីតាលីត្រូវបានគេសាងសង់ដំបូងដើម្បីបង្ហូរទឹកពីលើភ្នំទៅចំកណ្តាលទីក្រុងបុរាណ Pompeii ។ ការវិភាគនៃផ្លូវរូងក្នុងដីបាន បង្ហាញថា ពួកគេស្ទើរតែមិនត្រូវបានជួសជុល អស់រាប់ពាន់ឆ្នាំ ហើយប្រព័ន្ធស្មុគស្មាញនៅតែស្ថិតក្នុងស្ថានភាពល្អនៅឡើយ។ លោក Massimo Osanna ប្រធានរៀបចំរចនាសម្ព័ន្ធបាននិយាយប្រាប់កាសែត The Times ថា ...