ព្រឹត្តិការណ៍
នៅមិនមានការព្រមព្រៀងគ្នា ស្តីពីការចែករំលែកបន្ទុកការពារជាតិ រវាងអាមេរិក និងកូរ៉េខាងត្បូងនៅឡើយ
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នៅមិនទាន់សម្រេច បានដំណោះស្រាយ ស្តីពីការចែករំលែកបន្ទុក ការពារជាតិនៅឡើយ បើទោះជាមានសេចក្តីរាយការណ៍ បញ្ជាក់ផ្សេងក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍ថា ប្រភពមួយនៅវិមានខៀវ ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការបញ្ជាក់ថា កិច្ចចរចាគ្នានានា លើកិច្ចព្រមព្រៀងចំណាត់ការពិសេស...