ព្រឹត្តិការណ៍
មេបញ្ជាការអ៊ីរ៉ង់៖ នាវាចម្បាំងអាមេរិកនឹងត្រូវកម្ទេច ប្រសិនបើគម្រាមកំហែងដល់អ៊ីរ៉ង់ នៅតំបន់ឈូងសមុទ្រ
បរទេស៖ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយប្រាប់ទូរទស្សន៍ជាតិ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់ នឹងកម្ទេចនាវាចម្បាំង សហរដ្ឋអាមេរិក ប្រសិនបើគម្រាមកំហែងដល់សន្តិសុខ ក្នុងតំបន់ឈូងសមុទ្រមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្រមានទីក្រុងតេអេរ៉ង់ ជុំវិញការយារយីនាវាអាមេរិក។ លោកឧត្តមសេនីយ៍អ៊ីរ៉ង់ Hossein Salami បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំទើបបានបញ្ជា ឲ្យកងកម្លាំងទ័ពជើងទឹករបស់យើង កម្ទេចនាវាកម្លាំងភេរវករអាមេរិកណាមួយ...