កីឡា
Ozil ស្ថិតក្នុងចំណោមកីឡាករ ៣នាក់គត់ ដែលមិនព្រមទទួលយក សំណើសុំកាត់ប្រាក់ខែ
ទីបំផុតកីឡាករ ខ្សែបម្រើប្រយុទ្ធ របស់ក្លឹបកាំភ្លើងធំ Arsenal សញ្ជាតិអាល្លឺម៉ង់ Mesut Ozil បានចេញមកប្រកាសបដិសេធ មិនព្រមទទួលយកសំណើសុំ កាត់ប្រាក់របស់ខ្លួនឡើយ ក្នុងទំហំប្រមាណជា ១២,៥ភាគរយ ទាំងបីជាកីឡាករទាំងអស់ បានយល់ព្រមហើយក្តី។ ទាំងគ្រូបង្វឹកលោក Mikel Arteta និងកីឡាករទាំងអស់ បានយល់ព្រមឲ្យក្លឹប កាត់ប្រាក់កម្រៃរបស់ពួកគេ ប៉ុន្តែលើកលែងតែកីឡាករ៣រូបប៉ុណ្ណោះ របស់ក្លឹប...