ព្រឹត្តិការណ៍
កាលពីឆ្នាំ ១៩៩១ ព្យុះស៊ីក្លូន មួយសម្លាប់ មនុស្សអស់ ជាង១៣ ម៉ឺននាក់ នៅ បង់ក្លាដេស
ប្រវត្តិសាស្ត្រ ៖រំលឹកព្រឹត្តិការណ៍នៃគ្រោះថ្នាក់ ធម្មជាតិដ៏អាក្រក់មួយ ដែល បានកើតឡើងនាយប់ថ្ងៃទី២៩ខែមេសាកាល ពីឆ្នាំ១៩៩១ នៅក្នុងប្រទេស បង់ក្លាដេសដោយព្យុះ ស៊ីក្លូនដ៏មហិមាមួយវាយប្រហារ យ៉ាងឃោឃៅនឹងបានសម្លាប់ មនុស្សរហូតទៅដល់១៣៥០០០នាក់ ក្នុងរយៈពេល តែ១យប់ប៉ុណ្ណោះ។ បើទោះបីជាមានការប្រកាសព្រមានឲ្យមានការស្វែងរកទីជម្រកជ្រកកោននៅមុនពេលដែលព្យុះនេះធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំងខ្យល់ដ៏ខ្លាំងក្នុងល្បឿនរហូតទៅដល់២៤១ គីឡូម៉ែត្រក្នុងរយៈពេល៩ម៉ោង ជាប់គ្នាបានបោកយកផ្ទះសំបែងមនុស្ស សំភារៈទាំងឡាយស្ទើរគ្មានសល់។នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូល ទៅក្នុងសមុទ្រនិងលង់ទឹកស្លាប់ផង។ វាបានចំណាយពេលដល់ក្រុមជួយ សង្គ្រោះរបស់រដ្ឋាភិបាលរហូតទៅ ដល់ជាច្រើនសប្តាហ៍ដើម្បីប្រមូលបានសាកសពទាំងអស់...