ព្រឹត្តិការណ៍
លលាដ៍ក្បាលបុរាណ៤ រកឃើញនៅម៉ិកស៊ិកបង្ហាញថា អាមេរិកខាងជើងមានសក្តានុពល នៃប្រជាជន និងវប្បធម៌ផ្សេងៗ គ្នាកាលពី ១០,០០០ ឆ្នាំមុន
អាមេរិក៖យោងតាមការសិក្សាថ្មីមួយ នៃបំណែកគ្រោងឆ្អឹងមនុស្ស៤នាក់បានឲ្យដឹងថា មនុស្សដំបូងដែលមកតាំងទីលំនៅនៅអាមេរិកខាងជើង គឺមានភាពចម្រុះជាងអ្វីដែលគេបានជឿពីមុន នៃប្រជាជន និងវប្បធម៌ផ្សេងៗគ្នា ទៅទៀតបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ អ្នកវិទ្យាសាស្ត្រអាមេរិកបានវិភាគលលាដ៍ក្បាលចំនួន៤ បានរកឃើញពីរូងភ្នំនៅម៉ិកស៊ិកជារបស់មនុស្ស ដែលរស់នៅពេលខ្លះរវាង ៩,០០០ ទៅ ១៣,០០០ ឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលពេល រកឃើញភាពសម្បូរបែបកម្រិតខ្ពស់ ដែលមានលលាដ៍ក្បាលមានរាងស្រដៀងនឹងជនជាតិអឺរ៉ុប អាស៊ី និងអាមេរិកដើម។ ការសិក្សាមានន័យថា កុលសម្ព័ន្ធដំបូងដែលបានបណ្តាក់ទុនអាស៊ីចូលអាមេរិកខាងជើង...