ព្រឹត្តិការណ៍
ការស៊ើបអង្កេតបង្ហាញថា កងកម្លាំងអាកាសស៊ីរី ប្រើអាវុធគីមីក្នុងការវាយប្រហារចំនួន៣ នៅឆ្នាំ២០១៧
បរទេស៖ ក្រុមត្រួតពិនិត្យអាវុធគីមីមួយ តាមសេចក្តីរាយការណ៍ បាននិយាយក្នុងរបាយការណ៍ចេញ នៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់ឧស្ម័នពុល នៅក្នងការវាយប្រហារចំនួន៣ ទៅលើកងកម្លាំងប្រឆាំង នៅក្នុងខែមីនា ឆ្នាំ២០១៧។ អង្គការទទួលបន្ទុកទប់ស្កាត់អាវុធគីមី បាននិយាយថា កងកម្លាំងទ័ពអាកាសស៊ីរី បានទម្លាក់គ្រាប់បែកលើទីក្រុង Latamina ដោយប្រើឧស្ម័នពុល កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា ហើយនៅក្នុងការវាយប្រហារជាលើកទី៣ នាថ្ងៃទី៣០...