ព័ត៌មានអន្តរជាតិ
ទាហានកូរ៉េខាងជើងម្នាក់ ត្រូវចាប់ខ្លួន ក្រោយមកស្លាប់ ខណៈកំពុងប្រយុទ្ធ នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន
សេអ៊ូល៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទាហានកូរ៉េខាងជើងម្នាក់ ដែលត្រូវបានចាប់ខ្លួន ខណៈកំពុងប្រយុទ្ធក្នុង សង្គ្រាមរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន បានស្លាប់ដោយសារ របួសរបស់គាត់ធ្ងន់ធ្ងរពេក ។ក្រុងព្យុងយ៉ាងបានដាក់ពង្រាយ ទាហានរាប់ពាន់នាក់ ដើម្បីពង្រឹងយោធារបស់រុស្ស៊ី បូករួមទាំងនៅតំបន់ព្រំដែន Kursk ដែលប្រទេសអ៊ុយក្រែន បានធ្វើការលុកលុយ តាមច្រកព្រំដែនកាលពីខែសីហា ។ ប្រភពចារកម្មកូរ៉េខាងត្បូងបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន AFP...