Event
សហគ្រិនវ័យក្មេងកម្ពុជា រួមគ្នាបង្កើត «បណ្ណាល័យ Electronic » ដែលហៅថា Mobile App ថ្មីមួយជាផ្លូវការ
ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី8 ខែមករា ឆ្នាំ2020 នេះ ។ លោក ជា ឌីណា ដែលជាស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានមានប្រសាស៍ថា ស្ថិតនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយយបាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យបច្ចេកវិទ្យាក៏មានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្មដល់ការលើកកម្ពស់ប្រសិទ្ធភាព ការងារនៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ។ លោកបានបន្តទៀតថា «ដោយមើលឃើញពី អត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែល បាននឹងកំពុងក្លាយទៅជាចលករមួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទដែលជាស្ថាបនិក ព្រមទាំងក្រុមការងារទាំងអស់គ្នា បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ។ «App គំនិត» នេះអាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអានអាចស្វែងរកបាននូវពត៍មាន និង មេរៀនល្អៗ ប្រកបដោយភាព សំរិត សំរាំង សម្រាប់យកមកអាន ដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយ ផ្សេងៗតាមរយៈ Smart phone ដែលវាស្របទៅនឹងភាពជឿនលឿននៃ សម័យកាលបច្ចេកវិទ្យានេះឯង ។ លោកបញ្ជាក់ថា គោលបំណងធំក្នុងការបង្កើតឡើងនៅ App ថ្មីមួយនេះ ទី១ គឺដើម្បី លើកទឹកចិត្តជំរុញទឹកចិត្ត និងបំផុសបំផុលអោយ ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើមស្រលាញ់ការអានចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអានឬមើលសៀវភៅតាមលក្ខណះ Digital book ដែលវាជួយផ្តល់នូវភាពងាយស្រួល ទៅដល់អ្នកអានទូរទៅដើម្បីអោយពួកគាត់អាចស្រាវជ្រាវ សិក្សាររៀនសូត្របានគ្រប់ពេលវេលា និងគ្របទីកន្លែងផងដែរ ។ គោលបំណងទី២ គឺដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក អោយពួកគាត់ មានប្រភពចំនូលមួយផ្នែកកទៀត តាមរយះការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយដើម្បីអោយពួកគាត់មាន ភាពល្បីល្បាយទៅសាកលលោក ។ គោលបំណងទី៣គឺ ដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជា យេីងអោយកាន់តែមានភាពល្អប្រសើឡើងថែមមួយកំរឹតទៀត។ ដោយសារតែលោកមើលឃើញថា ទស្សនះក៏ដូចជាចំណាប់អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរយើង ចំពោះការអានសៀភៅគឺនៅមានកំរឹត ហើយពាក្យខ្មែរយើង ពាក្យថាមានកំរឹតហ្នឹងគឺមាន័យថា នៅតិចទួចនៅឡើយ ប្រសិនបើយកក្រឡេក ទៅមើលប្រទេសអ្នកមានមួយចំនួនធំនៅលើសាកលលោក គឺប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងរបស់ពួកគេតែងតែ និយមចូលចិត្តការអានសៀវភៅហើយពួកគេចាត់ទុកថា ការអានសៀវជាគឺជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍នូវចំនេះដឹង និងជាផ្នែកមួយនៃការការកំសាន្តផងដែរ។ តាមពិតនេះគឺជាមូលហេតុដ៏ធំមួយផងដែរ ដែលធ្វើអោយប្រទេសគេមានសេដ្ឋកិច្ចរឹងមាំ និង មានការអភិវឌ្ឍន៍ និងរីកចំរើនបានយ៉ាងឆាប់រហ័ស ។ ដោយសារតែប្រទេសរបស់គេសំបូរទៅដោយ ប្រជាពលរដ្ឋដែលមានធនធាន ហើយធនធានដែលខ្ញុំនិយាយពេលនេះ គឺសំដៅទៅលើធនធានចំណេះដឹងនេះឯង ។...