ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី ហាមឃាត់ការដាក់លក់ទូរស័ព្ទ Google Pixel ដោយសារមិនគោរពតាមច្បាប់វិនិយោគ
ហ្សាការតា៖ ក្រសួងឧស្សាហកម្មបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ការលក់ទូរស័ព្ទ Google Pixel ជុំវិញការខកខានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនគោរពតាមបទប្បញ្ញត្តិនៃការវិនិយោគនេះ ។ ក្រសួងឧស្សាហកម្មបានបញ្ជាក់យ៉ាងដូច្នេះប៉ុន្មានថ្ងៃបន្ទាប់ពីការទប់ស្កាត់ការលក់ iPhone 16 របស់ក្រុមហ៊ុន Apple ។ រដ្ឋាភិបាលក្រុងហ្សាការតា កំពុងស្វែងរកការជំរុញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេសជាមួយនឹងវិធានការរឹតត្បិតដែលតម្រូវឱ្យទូរស័ព្ទរបស់ពួកគេមានប្រភព៤០ ភាគរយនាំយកពីផ្នែកនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ លោក Febri Hendri...