ព្រឹត្តិការណ៍
កងទ័ពជើងទឹកអាមេរិក កំពុងបង្កើនការចុះកុងត្រាធំៗ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ពីកូវីដ១៩
បរទេស៖ មន្ត្រីទ័ពជើងទឹកជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងសប្ដាហ៍នេះថា ទ័ពជើងទឹកនឹងផ្តល់កុងត្រាខ្លះៗ ឲ្យលឿនជាងការគ្រោងទុក នៅក្នុងដំណើរការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់ បណ្ដាលមកពីការផ្ទុះឆ្លង នៃជម្ងឺកូវីដ១៩ លើឧស្សាហកម្មការពារជាតិ។ លោក James Geurts ជាអនុលេខាធិការទ័ពជើងទឹក ទទួលបន្ទុកផ្នែកស្រាវជ្រាវ អភិវឌ្ឍន៍និងទិញសម្ភារៈ ផ្នែកជើងទឹក បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទ័ពជើងទឹកកំពុងតែគ្រោង លើការផ្តល់កុងត្រានានា សម្រាប់គោលគម្រោងផ្សេងៗ...