បច្ចេកវិទ្យា
អ្នកគាំទ្រមូលនិធិ ការពារហានិភ័យសកម្មជន លោក Trump ទិញភាគហ៊ុន Twitter ដើម្បីទម្លាក់នាយកប្រតិបត្តិ Jack Dorsey
យោងតាមរបាយការណ៍បានឲ្យដឹងថា មូលនិធិការពារហានិភ័យសកម្មជន Elliott Management ដែលគ្រប់គ្រងដោយមហាសេដ្ឋី Trump ជាអ្នកគាំទ្រ លោក Paul Singer បានទិញយកភាគហ៊ុនដ៏ច្រើននៅ Twitter ក្នុងគោលបំណងដេញលោក Jack Dorsey នាយកប្រតិបត្តិរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មូលនិធិការពារហានិភ័យសកម្មជនបានតែងតាំងនាយក៤រូបទៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បើទោះបីជាមានតែកៅអីចំនួន៣ប៉ុណ្ណោះដែលនឹងមាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅឆ្នាំនេះ។ នេះគឺដើម្បីឲ្យElliottត្រូវបានគេជឿជាក់ថា...