ព្រឹត្តិការណ៍
មកស្គាល់ពី ប្រទេសដែលធ្លាប់បញ្ជូន មនុស្សទៅឋានព្រះចន្ទ
ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ មានតែសហរដ្ឋអាមេរិកទេ ដែលបានបញ្ជូនមនុស្ស ទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើន ទៀតបានបង្ហោះផ្កាយរណបសិប្បនិមិត្តរបស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ ។ ប្រទេសទាំងនោះមានដូចជា៖ ១. សហរដ្ឋអាមេរិក៖ មានបេសកកម្មជាច្រើនក្នុង ការនាំមនុស្សទៅកាន់ឋានព្រះចន្ទ កំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្ម ដែលជោគជ័យដំបូងគេគឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong...